Call us at: 1-855-508-4715 (TRS 711), 8 a.m. to 6 p.m., Monday–Friday
Providers call: 1-866-275-3247

ជំរាបសួរហើយសូមស្វាគមន៍ចំពោះសមាជិក MassHealth ដែល​មាន​អ្នក​ផ្តល់​សេវា​ថែទាំនៅមជ្ឈមណ្ឌលសុខភាព Wellforce ។

ចាប់តាំងពីថ្ងៃទី 1 ខែមីនា ឆ្នាំ 2018 អ្នកនឹងមានគម្រោងផែនការថែទាំសុខភាពថ្មីឈ្មោះ Wellforce Care Plan។ អ្នកនឹង​ទទួលបានអត្ថប្រយោជន៍ដូចគ្នាទាំងអស់ដែលអ្នកធ្លាប់មានជាមួយ MassHealth រួម​ទាំងអត្ថប្រយោជន៍ផ្សេងទៀត។ 

 

តើផែនការថែទាំសុខភាព Wellforce Care Plan គឺជាអ្វី?

Wellforce Care Plan គឺជាផែនការ ដែលជាដៃគូរបស់​ MassHealth Accountable Care Organization (ACO)។ វា​ត្រូវ​បាន​បង្កើតឡើងដោយ Wellforce Care Plan ACO និង Fallon Health ។ Wellforce ACO គឺជា​ក្រុម​មន្ទីរ​ពេទ្យ​និង​អ្នក​ផ្តល់សេវាថែទំា ដែលបានព្រមព្រៀងធ្វើការយ៉ាងជិតស្និតជាមួយគ្នាដើម្បីថែរក្សាអ្នកនិងក្រុមគ្រួសាររបស់អ្នកឱ្យបានល្អ។ Fallon Health គឺជាក្រុមហ៊ុនផ្តល់សេវាថែរក្សាសុខភាពឈានមុខគេដែលបានផ្តល់ការថែរក្សាដល់សមាជិក MassHealth អស់​រយៈ​ពេលជាង 40 ឆ្នាំមកហើយ។

Wellforce Care Plan រួម​មាន​វេជ្ជបណ្ឌិតនិងអ្នកផ្តល់សេវាថែទាំសុខភាពផ្សេងៗបានមកពី ឬ ចូលរួមពី៖

  • ផែនការ Circle Health
  • មន្ទីរពេទ្យ Floating Hospital for Children at Tufts
  • ផែនការ​ Hallmark Health
  • មជ្ឈមណ្ឌលសុខភាព Lowell Community Health Center
  • មន្ទីរពេទ្យ Lowell General Hospital
  • អង្គការ Lowell General Physician Hospital Organization
  • ផែនការ New England Quality Care Alliance (NEQCA)
  • មជ្ឈមណ្ឌល Tufts Medical Center

ក្នុងនាមជាសមាជិកនៃ Wellforce Care Plan រាល់ការថែទាំសុខភាព​របស់​អ្នក​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​គ្រូពេទ្យថែទាំសុខភាពប្រចាំខ្លួន (primary care provider, PCP) របស់អ្នក។ គ្រូពេទ្យប្រចាំខ្លួន របស់អ្នក​នឹង​ធ្វើការ​ជាមួយ​ក្រុមវេជ្ជ​បណ្ឌិត​ មន្ទីរពេទ្យនិងមណ្ឌលសុខភាពសហគមន៍របស់ Wellforce Care Plan ដើម្បីផ្តល់​ឱ្យអ្នក​នូវ​ការថែ​ទាំសុខ​ភាព​ដ៏ល្អ​បំផុត​។

បកប្រែជាភាសាខ្មែរ

យើងផ្តល់ជូននូវសេវាកម្មបកប្រែឥតគិតថ្លៃសម្រាប់សមាជិកនិយាយភាសាខ្មែររបស់យើង។ ប្រសិនបើអ្នកត្រូវការជំនួយ សូមទូរស័ព្ទមកលេខ 1-855-508-4715 (TRS 711) ពីម៉ោង 8 ព្រឹកដល់ម៉ោង 6 ល្ងាចពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។

យើងនឹងព្យាយាមឆ្លើយគ្រប់សំនួររបស់អ្នក។